New Zealand Security Intelligence Service (NZSIS) គឺជាទីភ្នាក់ងារស៊ើបការណ៍សន្តិសុខក្នុងស្រុករបស់ប្រទេសនូវែលសេឡង់ ។ បេសកកម្មរបស់អង្គភាពនេះ គឺដើម្បី រក្សាសុវត្ថិភាព និងសន្តិសុខដល់ប្រទេសនូវែលសេឡង់ និងពលរដ្ឋរបស់ខ្លួន ។
NZSIS គឺជានាយកដ្ឋានសេវាសាធារណៈ ដែលមានតួនាទីស៊ើបអង្កេតការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេស នូវែលសេឡង់ ។ ត្រង់នេះគឺមានន័យថាការពារប្រទេស នូ វែលសេឡង់ ជាសង្គមសេរី បើកចំហ និងប្រជាធិបតេយ្យ ។ អង្គភាពនេះ ក៏មានតួនាទីជួយការពារទំនាក់ទំនងអន្តរជាតិ និងសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេស នូវែលសេឡង់ ផងដែរ ។
អង្គភាពនេះ គឺជាទីភ្នាក់ងារសន្តិសុខក្នុងប្រទេសរបស់នូវែលសេឡង់ និងនាំមុខចំពោះកិច្ចការស៊ើបការណ៍សម្ងាត់ពីមនុស្ស ។ត្រង់នេះ មានន័យថា អង្គភាពនេះ មាន តួនាទី ប្រមូលព័ត៌មាន ដោយការជួបនិយាយជាមួយមនុស្ស ផ្សេងៗគ្នា ។ ព័ត៌មានចារកម្ម ដែលប្រមូលបានដោយ NZSIS ត្រូវបញ្ជូនទៅរដ្ឋាភិបាល និងអ្នករៀបចំ គោល នយោបាយផ្សេងទៀត ដើម្បីគាំទ្រដល់ការ សម្រេច ចិត្តត្រឹមត្រូវ ។
មុខងារមួយទៀតរបស់ NZSIS គឺជួយដល់ ភ្នាក់ងារ រដ្ឋាភិបាល និងភ្នាក់ងាដទៃទៀត ដើម្បីការពារពលរដ្ឋ ព័ត៌មាន និងទ្រព្យសម្បត្តិរបស់ពួកគេពីការគំរាម កំហែងសន្តិសុខជាតិ ។
ចំណុចស្នូលនៃការងារសំខាន់ៗរបស់ NZSIS គឺ ៖
- ការជ្រៀតជ្រែកពីបរទេស រួមទាំងការកំណត់មុខព្រួញសហគមន៍ជនជាតិភាគតិច ដោយសកម្មភាពរដ្ឋបរទេសបង្ខិតបង្ខំ ។
- ចារកម្ម
- អំពើជ្រុលនិយម និងភេរវកម្ម
NZSIS ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងប្រទេស ដូចជាប៉ូលីសនូវែលសេឡង់ និងការិយាល័យ សន្តិសុខ ទំនាក់ទំនងរដ្ឋាភិបាល (GCSB) ។ អង្គភាពនេះ ក៏ធ្វើការ ជាមួយសហគមន៍, iwi Māori, រដ្ឋាភិបាលក្នុងតំបន់, អង្គភាព បម្រើវិស័យអប់រំ, អង្គភាពអាជីវកម្ម និងអង្គការ នានា ដែលជាផ្នែកនៃបេសកកម្មរបស់ខ្លួន ។
អង្គភាពនេះ ប្រតិបត្តិការ ក្រោមច្បាប់មួយហៅថា ច្បាប់ ចារកម្ម និងសន្តិសុខ ឆ្នាំ 2017 ដែលធានាថា NZSIS អនុវត្តសកម្មភាពស្របតាមច្បាប់ មានអព្យាក្រឹត ភាពផ្នែកនយោបាយ និងរក្សាកាតព្វកិច្ចសិទ្ធិមនុស្ស ។ NZSIS ត្រូវអនុវត្តសកម្មភាពការងារ ដោយអនុលោម តាមអាទិភាពផ្នែកចារកិច្ច ដែលបានកំណត់ដោយរដ្ឋាភិបាលនូវែលសេឡង់ ។
NZSIS មិនអាចចាប់ ឬឃុំខ្លួននរណាម្នាក់ឡើយ ហើយអង្គភាពនេះក៏ មិនអាចស៊ើបអង្កេត មនុស្សដោយ សារ តែជំនឿ សញ្ជាតិរបស់ពួកគេ ឬដោយសារការចូលរួម ក្នុងសកម្មភាពតវ៉ាស្របច្បាប់ ឡើយ ។
ដូចនាយកដ្ឋានសេវាសាធារណៈទាំងអស់ដែរ អង្គភាព NZSIS ត្រូវមានគណនេយ្យភាពចំពោះ សារការី សាធារណៈ, ស្នងការកិច្ចការឯកជនភាព, ការិយាល័យអគ្គសវនករ និងគណៈកម្មការ សេវាសាធារណៈ ។
អង្គភាព NZSIS ក៏ជាកម្មវត្ថុនៃការត្រួតពិនិត្យឯករាជ្យ និងគ្រប់ជ្រុងជ្រោយ ពីអគ្គអធិការកិច្ចស៊ើបការណ៍ និងសន្តិសុខ ផងដែរ ។ តួនាទីរបស់អង្គភាពនេះ គឺស៊ើបអង្កេតពាក្យបណ្តឹង និងធ្វើការស៊ើបអង្កេត អំពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីធានាថាពួកគេ បំពេញភារកិច្ចស្របច្បាប់ និងត្រឹមត្រូវ ។ អង្គភាព NZSIS ក៏មានគណនេយ្យភាពចំពោះសភា និងរដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ផងដែរ ។
ស្វែងយល់បន្ថែមនៅ Home | New Zealand Security Intelligence Service
ទទួលបានព័ត៌មាន Engagement | New Zealand Security Intelligence Service
រាយការណ៍ក្តីបារម្ភ Reporting a national security concern