រាយការណ៍ពីសកម្មភាពបង្កគ្រោះថ្នាក់ ឬអំពើ​ខុស​ច្បាប់ ដែលអាចជាប់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកពី​បរទេស

ចំណាំ ៖ នេះគឺជាព័ត៌មានទូទៅ ។ គឺសម្រាប់ការយល់ដឹងរបស់អ្នកតែប៉ុណ្ណោះ មិនមែនជាដំបូន្មាន​ផ្នែកច្បាប់ឡើយ ។
សម្រាប់ដំបូន្មានផ្នែកច្បាប់ជាក់លាក់ សូមពិភាក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ដែលមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ។

សកម្មភាពបង្កគ្រោះថ្នាក់មួយចំនួនដែលធ្វើឡើងដោយតួអង្គរដ្ឋបរទេស ដែលជាផ្នែកមួយនៃ​ការ​ជ្រៀត​ជ្រែក​ពីបរទេស គឺជាបទល្មើសរួចទៅហើយ ក្រោមច្បាប់នូវែលសេឡង់ ។

ប្រសិនបើសកម្មភាពទាំងនេះកំពុងកើតឡើង ឬមានហេតុផលដើម្បីជឿថា វាអាចនឹង​កើត​ឡើង សូមរាយការណ៍ទៅនគរបាលនូវែលសេឡង់ (NZ Police) ឬរាយការណ៍ជាអនាមិក តាមរយៈ Crime Stoppers New Zealand (Crime Stoppers) ។

វាមិនចាំបាច់ត្រូវបង្ហាញថា សកម្មភាពនោះ មានការជាប់ពាក់ព័ន្ធជាមួយរដ្ឋបរទេស ឬថា​ជាការជ្រៀតជ្រែកពីបរទេសឡើយ ពីព្រោះសកម្មភាពនោះ គឺជា បទល្មើស ដោយខ្លួនឯងរួចទៅហើយ

យើងនៅតែអាចធ្វើរបាយការណ៍ទៅកាន់នគរបាល NZ ឬអ្នកបញ្ឈប់ឧក្រិដ្ឋកម្ម ( Crime Stoppers) ដដែល ទោះបីជាមិនទាន់ដឹងប្រភពដើមនៃសកម្មភាព ឬថាតើសកម្មភាពនោះ មានជាប់ពាក់ព័ន្ធនឹងរដ្ឋបរទេសក៏ដោយ ។ ប៉ូលីស NZ នឹងវាយតម្លៃស្ថានភាព និងកំណត់ថា​តើ​ត្រូវការវិធានការបន្ថែមដែរឬទេ ។

សកម្មភាពទាំងនេះរួមាន 

  • ការបំភ័យ និងការគម្រាម
  • គំរាមហែកកេរ្តិ៍
  • ការឈ្លប (លបតាមដាន)
  • ការរុកគួន
  • ការវាយប្រហារ និងអំពើហិង្សាដែលពាក់ព័ន្ធ
  • ឧក្រិដ្ឋកម្មតាមអនឡាញ ដូចជាការលួចចូល និងការចូលដោយគ្មានការអនុញ្ញាត
  • ទំនាក់ទំនងឌីជីថលដែលបង្កគ្រោះថ្នាក់ (ឧទាហរណ៍ អ៊ីមែល ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ​សង្គម ឬការបង្ហោះព័ត៌មាននៅលើវេទិកាសហគមន៍អនឡាញ) ដែលមានបំណងបង្កគ្រោះ​ថ្នាក់ អាចជាបទល្មើសព្រហ្មទណ្ឌ
    ស្វែងយល់បន្ថែមអំពីទំនាក់ទំនងឌីជីថលដែលបង្កគ្រោះថ្នាក់នៅលើគេហទំព័រប៉ូលីសនូវែលសេឡង់

រាយការណ៍ពីបទល្មើសទៅនគរបាល NZ

ប្រសិនបើជាភាពអាសន្ន ហើយហេតុការណ៍នោះកំពុងតែកើតឡើង សូមទូរស័ព្ទទៅលេខ 111 ហើយសុំទំនាក់ទំនងនគរបាល NZ ។

ប្រសិនបើមិនមែនជាហេតុការណ៍បន្ទាន់ទេ អ្នកអាចទាក់ទងនគរបាល NZ តាមរយៈ ៖

  • ការហៅទូរសព្ទទៅលេខ 105 ពីទូរសព្ទចល័ត ឬទូរស័ព្ទលើតុ សេវានេះគឺឥតគិតថ្លៃ និងអាចប្រើបាន 24/7 ទូទាំងប្រទេស

ទម្រង់ 105 ស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួន ដើម្បីជួយនគរបាល NZ អាចដំណើរ​ការ​របាយការណ៍របស់អ្នក និងតាមដានស្ថានភាពជាមួយអ្នក ។ នគរបាល NZ ប្រើព័ត៌មាននេះ សម្រាប់តែគោលបំណងដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះ ។

រាយការណ៍ដោយអនាមិកទៅអ្នកបញ្ឈប់ឧក្រិដ្ឋកម្ម (Crime Stoppers)

អ្នកអាចចែករំលែកព័ត៌មានដោយអនាមិកតាមរយៈ Crime Stoppers New Zealand ។

Crime Stoppers គឺជាអង្គការសប្បុរសធម៌ឯករាជ្យដែលផ្តល់វិធីសុវត្ថិភាព និងសាមញ្ញ ក្នុង​ការ​រាយការណ៍អំពីឧក្រិដ្ឋកម្ម ឬកង្វល់ធ្ងន់ធ្ងរផ្សេងទៀតទៅកាន់អាជ្ញាធរ រួមមាន អន្តោប្រវេសន៍ គយ និងនគរបាល NZ ។

ត្រង់នេះ រួមបញ្ចូលទាំងព័ត៌មានអំពីការជ្រៀតជ្រែកពីបរទេស ដែលអាចកើត​មាននៅក្នុង​ប្រទេស​នូវែលសេឡង់ ។

អ្នកអាចដាក់របាយការណ៍ដោយអនាមិកដោយប្រើ ទម្រង់អនឡាញ ឬនិយាយជាមួយនរណាម្នាក់ ដោយហៅទូរសព្ទទៅ Crime Stoppers តាមលេខ 0800 555 111 (ឬ +64 9 927 3971 ប្រសិន​បើ​នៅ​ក្រៅប្រទេស) ។

អត្តសញ្ញាណរបស់អ្នកនឹងមិនត្រូវបានចែករំលែកជាមួយអាជ្ញាធរឡើយ ។

សូមកត់​សម្គាល់ថា ខណៈពេលដែលរបាយការណ៍អនាមិកអាចផ្តល់ព័ត៌មានសំខាន់ៗដល់​នគរបាល NZ ក៏ដោយ ក៏វាអាចមិនមានព័ត៌មានគ្រប់គ្រាន់សម្រាប់នគរបាល NZ ដើម្បីធ្វើការ​ស៊ើប​អង្កេតជាផ្លូវការទេ ហើយក៏មិនរាប់បញ្ចូលជាពាក្យបណ្តឹងផ្លូវការដែរ ។

រាយការណ៍ពីការសូកប៉ាន់បរទេស

ការសូកប៉ាន់បរទេស កើតឡើងនៅពេលដែលបុគ្គល ឬអាជីវកម្មឲ្យ ផ្តល់ សន្យាផ្តល់ ឬប្រគល់​សំណូក​ដល់បុគ្គលណាម្នាក់ ដើម្បីមានឥទ្ធិពលលើមន្ត្រីសាធារណៈបរទេសទាក់ទងនឹងការ​អនុវត្ត​មុខងារផ្លូវការរបស់ពួកគេ ។

ការសូកប៉ាន់បរទេសក៏កើតឡើងផងដែរ នៅពេលដែលមន្ត្រីសាធារណៈនៅក្នុងប្រទេសនូវែល​សេឡង់ ត្រូវបានផ្តល់ សន្យាផ្តល់ ឬប្រគល់សំណូកដោយជនបរទេស ។ ការសូកប៉ាន់បរទេស អាចត្រូវបានប្រើប្រាស់ដោយរដ្ឋបរទេស ឬភ្នាក់ងារតំណាងរបស់ពួកគេ ដើម្បីអនុវត្តការជ្រៀត​ជ្រែក​ពីបរទេស ។

ប្រសិនបើអ្នកសង្ស័យថាមានការសូកប៉ាន់ពីបរទេស អ្នកអាចរាយការណ៍ដោយសម្ងាត់តាមរយៈ​ឧបករណ៍​រាយការណ៍​អនាមិករបស់ ការិយាល័យបង្ការការបោកប្រាស់កម្រិតធ្ងន់ រាយការណ៍ការ​សូកប៉ាន់ពីបរទេស - ការិយាល័យបោកប្រាស់ធ្ងន់ធ្ងរនូវែលសេឡង់

ទាញយកព័ត៌មាននេះនៅទីនេះ - នឹងមកដល់ឆាប់ៗនេះ