ការរក្សាសុវត្ថិភាពនៅលើបណ្តាញអ៊ីនធឺណិត Keeping safe online
ហេតុអ្វីបានជាសន្តិសុខតាម (កុំព្យូទ័រ បណ្តាញកុំព្យូទ័រ និង) អ៊ីនធឺណិតមានសារៈសំខាន់សម្រាប់ខ្ញុំ?
អ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាវេទិកាដ៏អស្ចារ្យមួយដែលជួយយើងចែករំលែកព័ត៌មាន និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
ទោះជាយ៉ាងណាក៏ដោយ ឧក្រិដ្ឋជន និងអង្គការមិនស្របច្បាប់ផ្សេងទៀតក៏ប្រើអ៊ីនធឺណិតនិងប្រព័ន្ធទាំងនេះដើម្បីព្យាយាមយកលុយរបស់អ្នក ព័ត៌មានរបស់អ្នក ឬដើម្បីបំភិតបំភ័យអ្នកផងដែរ។
ពួកគេអាចដំណើរការពីគ្រប់ទិសទីក្នុងពិភពលោក និយាយភាសាភាគច្រើនយ៉ាងស្ទាត់ជំនាញ និងបង្កើតគេហទំព័រក្លែងក្លាយដែលអាចគួរឲ្យជឿបាន។ ពួកគេនឹងទាក់ទងទៅអ្នកតាមរយៈអ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារជាអក្សរ ហើយពួកគេនឹងព្យាយាមធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬព្រួយបារម្ភ ដូច្នេះអ្នកគិតអ្វីៗមិនច្បាស់លាស់នោះទេ។
ទាំងអស់នេះមានន័យថា អ្នកត្រូវរៀបចំខ្លួនឲ្យស្រេច និងតែងតែដឹងពីល្បិចកលដែលពួកគេប្រើប្រាស់។
តើបញ្ហាទូទៅអ្វីខ្លះដែលខ្ញុំអាចជួបប្រទះនៅលើអ៊ីនធឺណិត?
ទាំងនេះគឺជាស្ថានភាពទូទៅមួយចំនួនដែលយើងឃើញ។
- អ្នកទទួលបានអ៊ីមែលគួរឱ្យសង្ស័យមួយ ឬសារជាអក្សរសុំឱ្យអ្នកចុចលើតំណភ្ជាប់មួយ។
- តំណភ្ជាប់ទាំងនេះច្រើនតែនាំទៅដល់គេហទំព័រក្លែងក្លាយ ដែលត្រូវបានរចនារៀបចំឡើងដើម្បីលួចចូល (your login) ឬលួចព័ត៌មានលម្អិតហិរញ្ញវត្ថុរបស់អ្នក។
- អ្នកទទួលបានការហៅទូរស័ព្ទគួរឱ្យសង្ស័យដែលសួររកព័ត៌មានផ្ទាល់ខ្លួន។
- ដូចករណីខាងលើ អ្នកហៅទូរស័ព្ទនឹងក្លែងខ្លួនថាមកពីធនាគាររបស់អ្នក ហើយសួរព័ត៌មាន។
- អ្នកទទួលបានការប្រាស្រ័យទាក់ទងពីនរណាម្នាក់ដែលធ្វើពុតបន្លំជាបុគ្គលដែលមានអំណាច ដោយព្យាយាមឱ្យអ្នកធ្វើអ្វីមួយ។
- ជារឿយៗ បុគ្គលនោះបង្កការគំរាមកំហែងខ្លះ។
- មាននរណាម្នាក់ចូលទៅក្នុងគណនីអនឡាញមួយ ឬច្រើនរបស់អ្នក (ឧទាហរណ៍៖ អ៊ីមែល ឬប្រព័ន្ធផ្សព្វផ្សាយសង្គម)។
- ប្រសិនបើនរណាម្នាក់ចូលទៅក្នុងគណនីអនឡាញរបស់អ្នក ពួកគេអាចលួចព័ត៌មាន ប្តូរទិសនៃការទូទាត់ ថវិកានិងអាចកំណត់គោលដៅមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់អ្នកដោយក្លែងធ្វើជាអ្នក។
- ព័ត៌មានលម្អិតអំពីប័ណ្ណឥណទាន (credit card details) របស់អ្នកត្រូវបានលួច ឬអ្នកត្រូវបានគេបោកប្រាស់យកប្រាក់អស់នៅក្នុងការលក់ ឬការវិនិយោគក្លែងក្លាយមួយ។
- អ្នកបោកប្រាស់សង្ឃឹមថាអ្នកនឹងឃើញការលក់ទិញក្នុងតម្លៃសមរម្យដ៏ល្អមួយ ហើយអ្នកចង់បង់ប្រាក់ដោយមិនគិតវែងឆ្ងាយ។ ឬប្រហែលជាគេហទំព័រពិតមួយត្រូវបានជាប់ជាមួយនៅក្នុងការរំលោភទិន្នន័យ ហើយព័ត៌មានលម្អិតរបស់អ្នកត្រូវបានបែកធ្លាយតាមអ៊ីនធឺណិត។
មានវិធីសាស្រ្តច្រើនទៀតនៅទីនេះ៖ ទទួលបានជំនួយឥឡូវនេះ - ធ្វើជាម្ចាស់លើអ៊ីនធឺណិតរបស់អ្នក
តើខ្ញុំរក្សាសុវត្ថិភាពតាមអ៊ីនធឺណិតដោយរបៀបណា?
តើខ្ញុំធ្វើដូចម្តេចប្រសិនបើខ្ញុំត្រូវបានគេបោកប្រាស់ ឬធ្វើអ្វីមកលើខ្ញុំដែលអាក្រក់ជាងនេះ?
មានកន្លែងជាច្រើនដែលអ្នកអាចទៅសុំជំនួយបាន។ អង្គការទាំងអស់នេះនឹងមិនចែករំលែកព័ត៌មានលម្អិតរបស់អ្នកជាមួយអ្នកណាម្នាក់ផ្សេងទៀតទេ លុះត្រាតែអ្នកផ្តល់ការយល់ព្រមជាមុនសិន។
- អ្នកអាចរាយការណ៍អំពីឧប្បត្តិហេតុតាមអ៊ីនធឺណិតទៅ NCSC តាមរយៈវិបផតថល CERT NZ (the CERT NZ portal) ហើយយើងអាចជួយ ឬទាក់ទងអ្នកជាមួយភ្នាក់ងារផ្សេងទៀត៖ រាយការណ៍អំពីឧប្បត្តិហេតុ | CERT NZ
- ប្រសិនបើអ្នកបានបាត់លុយ អ្នកគួរតែទាក់ទងទៅធនាគាររបស់អ្នកជាបន្ទាន់។
- សារអត្ថបទបោកប្រាស់អាចត្រូវបានបញ្ជូនបន្តដោយមិនគិតថ្លៃទៅកាន់លេខ 7726 ដែលជាសេវាកម្មដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ (Department of Internal Affairs)។