ការធ្វើដំណើរក្រៅប្រទេស និងការជ្រៀតជ្រែកពីបរទេស Travelling overseas and foreign interference
នៅពេលធ្វើដំណើរទៅក្រៅប្រទេស មនុស្សមួយចំនួនអាចប្រឈមមុខនឹងការជ្រៀតជ្រែកពីបរទេស តាមរយៈការត្រួតពិនិត្យបន្ថែមពីអាជ្ញាធរបរទេស រួមទាំងពីភ្នាក់ងារសន្តិសុខ និងចារកម្មរបស់ពួកគេ ។
សូមចងចាំថា អ្នកធ្វើដំណើរភាគច្រើន អាចមិនជួបប្រទះនឹងបញ្ហានេះទេ ហើយការពិនិត្យនៅតាមព្រំដែន គឺជារឿងធម្មតានៅទូទាំងពិភពលោក ដែលទម្លាប់ធម្មតា និងមិនទាក់ទងនឹងការជ្រៀតជ្រែកពីបរទេស ឡើយ ។
ការធ្វើដំណើរក្រៅប្រទេស និងការជ្រៀតជ្រែកពីបរទេស
ជំនួយកុងស៊ុលនូវែលសេឡង់
ក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT) ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋនូវែលសេឡង់ នៅខាងក្រៅនូវែលសេឡង់ ទោះបីជាធម្មតាពួកគេមិនរស់នៅក្នុងប្រទេសនូវែលសេឡង់ក៏ដោយ ។
ជំនួយផ្នែកកុងស៊ុល មិនត្រូវបានផ្តល់ជូនជាទូទៅដល់អ្នករស់នៅអចិន្ត្រៃយ៍នៅ នូវែលសេឡង់ឡើយ ។
ជនជាតិនូវែលហ្សេឡង់ នៅក្រៅប្រទេស ត្រូវស្ថិតនៅក្រោមច្បាប់ប្រចាំតំបន់ រួមទាំងច្បាប់របស់ប្រទេសនោះដែលគ្រប់គ្រងការឃុំខ្លួន ការកាត់ទោស ឬការរឹតបន្តឹងលើការធ្វើដំណើរ ជាដើម ។
សញ្ជាតិពីរ
ការកាន់សញ្ជាតិពីរ អាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសនូវែលសេឡង់ ក្នុងការផ្តល់ជំនួយផ្នែកកុងស៊ុល ។ នៅពេលអ្នកស្ថិតនៅក្នុងប្រទេសដែលជាសញ្ជាតិផ្សេងទៀតរបស់អ្នក អាជ្ញាធរក្នុងតំបន់អាចចាត់ទុកបុគ្គលនោះជាពលរដ្ឋរបស់ពួកគេតែមួយគត់ និងមិនអនុញ្ញាតឱ្យមានការចូលរួមពីនូវែលសេឡង់ ឡើយ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព ៖ ពលរដ្ឋសញ្ជាតិពីរ និងអ្នករស់នៅអចិន្ត្រៃយ៍
ជនភៀសខ្លួន និងអ្នកជាអតីតជនភៀសខ្លួន
ប្រសិនបើអ្នកជាជនភៀសខ្លួននៅក្រៅប្រទេសនូវែលសេឡង់ ការគាំទ្រដែលរដ្ឋាភិបាលនូវែលសេឡង់ អាចផ្តល់ជូនបាន មិនមានភាពទូលំទូលាយឡើយ ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព ៖ ជនភៀសខ្លួន និងអតីតជនភៀសខ្លួន
SafeTravel NZ
SafeTravel NZ គឺជាគេហទំព័រផ្លូវការរបស់ MFAT សម្រាប់ប្រជាជននូវែលសេឡង់ ដែលធ្វើដំណើរ ឬរស់នៅក្រៅប្រទេស ដោយផ្តល់ការណែនាំអំពីការធ្វើដំណើរ សេវាកម្មកុងស៊ុល គន្លឹះសុវត្ថិភាព និងប្រព័ន្ធចុះឈ្មោះសម្រាប់អ្នកធ្វើដំណើរ ។
អ្នកធ្វើដំណើរគួរតែ ចុះឈ្មោះជាមួយ SafeTravel New Zealand មុនពេលទៅក្រៅប្រទេស ។ ការធ្វើបែបនេះ អាចជួយ MFAT ផ្តល់ព័ត៌មានថ្មីៗទាន់ពេលវេលា ទាក់ទងអ្នកដំណើរប្រសិនបើចាំបាច់ និងផ្តល់ជំនួយតាមដែលអាចធ្វើបាន។