ករណីអាសន្ន ៖

ប្រសិនបើនរណាម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ភ្លាមៗ សូមទូរស័ព្ទទៅលេខ 111 ដើម្បីសុំទំនាក់ទំនងជាមួយប៉ូលីសនូវែលសេឡង់។

ប្រសិនបើអ្នកមិនអាចនិយាយបាន ហើយកំពុងប្រើទូរស័ព្ទដៃ សូមនៅស្ងៀម ហើយស្តាប់ការ​ណែនាំ​ដែលប្រាប់ឲ្យ "ចុចលេខ 55"។

ប្រសិនបើអ្នកមិនអាចនិយាយបាន ហើយកំពុងប្រើទូរស័ព្ទលើតុ សូមនៅស្ងៀម ហើយស្តាប់ការ​ណែនាំ​របស់ទូរស័ព្ទការី ដែលប្រាប់ឲ្យចុចប៊ូតុងណាមួយដើម្បីសុំជំនួយ ។

របៀបជួយអ្នកដែលរងការជ្រៀតជ្រែកពីបរទេស

របៀបជួយអ្នកដទៃ

ប្រសិនបើមានមនុស្សដែលអ្នកស្គាល់ កំពុងរងការជ្រៀតជ្រែកពីបរទេស ៖

  • ស្តាប់គាត់និយាយ ហើយនៅចាំគាំទ្រគាត់ ។ ប្រាប់ពួកគេថាអ្នកជឿពួកគេ ហើយអ្នកនៅទីនោះដើម្បីជួយពួកគេ ។
  • ប្រសិនបើពួកគេមានអារម្មណ៍ថាមិនមានសុវត្ថិភាពផ្នែករាងកាយ សូមជួយទាក់ទង​នគរបាលនូវែលសេឡង់ (NZ Police) ឲ្យពួកគេ ។ លើកទឹកចិត្តពួកគេឱ្យទាក់ទង​ទៅមិត្តភក្តិ ឬក្រុមគ្រួសារដែលគួរឱ្យទុកចិត្ត ដើម្បីសុំជំនួយ ។
  • ប្រសិនបើពួកគេត្រូវការជំនួយផ្នែកផ្លូវចិត្ត សូមជម្រុញឲ្យពួកគេពិភាក្សាជាមួយគ្រូពេទ្យ GP ឬអ្នកជំនាញសុខភាពផ្សេងទៀត ។ អ្នកក៏អាចជួយពួកគេក្នុងការស្វែង​រកសេវា​បន្ថែមតាមរយៈ Healthpoint  Mental Health Foundation
    ស្វែងយល់បន្ថែមអំពីរបៀបបង្កើនសុខុមាលភាព នៅលើគេហ​ទំព័រ ជំនួយសុខុមាលភាព របស់នូវែលសេឡង់ ។
  • លើកទឹកចិត្តពួកគេឲ្យរាយការណ៍ពីការជ្រៀតជ្រែកពីបរទេស ទៅកាន់នគរបាល NZ ឬអង្គភាពស៊ើបការណ៍សន្តិសុខនូវែលសេឡង់ (NZSIS) ប្រសិនបើមានអ្វីមួយ​ដែល​មើល​ទៅ ឬមានអារម្មណ៍ថាមិនត្រឹមត្រូវ ។ មិនថាពួកគេជ្រើសរើសវិធីណាក៏ដោយ ពួកគេនឹងធ្វើឲ្យប្រាកដថា ព័ត៌មានរបស់អ្នក បានទៅដល់កន្លែងដែលត្រឹមត្រូវ ។

    បញ្ហាការជ្រៀតជ្រែកពីបរទេស មិនអាចរាយការណ៍ទៅណាបាន ក្រៅពីទៅកាន់នគរ​បាល NZ ឬ NZSIS ប៉ុណ្ណោះ ។ ការប្រាប់ឱ្យទីភ្នាក់ងារផ្សេងទៀតរបស់រដ្ឋាភិបាល​នូវែលសេឡង់ដឹង មិនរាប់បញ្ចូលថាជារបាយការណ៍ផ្លូវការឡើយ ។
    ស្វែងយល់បន្ថែមអំពីរបៀបរាយការណ៍បញ្ហាការជ្រៀតជ្រែកពីបរទេស នៅទីនេះ
  • ស្វែងយល់បន្ថែមអំពីការរក្សាបាននូវសុវត្ថិភាព ។ ចូលមើលព័ត៌មានផ្នែក "ការការពារ"  នៃមជ្ឈមណ្ឌល "ភាពធន់របស់សហគមន៍ចំពោះការជ្រៀតជ្រែកពីបរទេស ដើម្បីស្វែង​យល់​បន្ថែម​អំពីវិធីផ្សេងៗក្នុងការការពារខ្លួនអ្នក និងអ្នកដទៃ។
    ចូលទៅកាន់ផ្នែក 'Safeguard' នៅលើ 'The Hub' នៅទីនេះ

ចងចាំ ៖ អ្នកមិនចាំបាច់ស៊ើបអង្កេតបញ្ហាដោយខ្លួនឯងឡើយ ។ ការព្យាយាមស៊ើបអង្កេតដោយ​ខ្លួនឯង អាចបង្កភាពអសន្តិសុខ សម្រាប់អ្នក និងអ្នកដែលទទួលរងការជ្រៀតជ្រែកពីបរទេស ។

ទាញយកព័ត៌មាននេះនៅទីនេះ - នឹងមកដល់ឆាប់ៗនេះ