Doxing Doxing
តើ doxing (ឬ doxxing) គឺជាអ្វី?
Doxing គឺពេលដែលនរណាម្នាក់ យកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានឯកជនរបស់អ្នក បង្ហោះ តាមអនឡាញ ដោយមិនបានស្នើសុំអ្នក ។ ព័ត៌មាននេះ គឺអាចរួមបញ្ចូលនូវ ឈ្មោះពេញ អាសយដ្ឋានផ្ទះ លេខទូរសព្ទ កន្លែងធ្វើការរបស់អ្នក ឬសូម្បីតែព័ត៌មានទំនាក់ទំនងលម្អិតរបស់គ្រួសារអ្នក ។ ជារឿយៗ អ្នកទាំងនោះ លើកទឹកចិត្តអ្នកដ៏ទៃឱ្យប្រើព័ត៌មាននេះដើម្បីបន្លាច គំរាមកំហែង យាយី ឬបំភ័យអ្នក ។
ប្រសិនបើ doxing ត្រូវបានធ្វើឡើងសម្រាប់ ឬក្នុងនាមរដ្ឋបរទេស គេហៅថា វាគឺជាទម្រង់នៃការជ្រៀតជ្រែកពីបរទេស ។ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានឯកជន ជាសាធារណៈ អាចប៉ះពាល់ដល់ឯកជនភាព សន្តិសុខ និងសុវត្ថិភាពរបស់នរណាម្នាក់ ។
អ្វីដែលត្រូវធ្វើប្រសិនបើមានគេយកព័ត៌មានរបស់អ្នកទៅបង្ហោះតាមអនឡាញ
ព័ត៌មានដែលត្រូវចែករំលែកជាមួយ Netsafe ប៉ូលីស ឬ NZSIS នៅពេលរាយការណ៍
នៅពេលរាយការណ៍ បញ្ហាដែលបានកើតឡើង វាមានប្រយោជន៍ ក្នុងការបញ្ចូលព័ត៌មានលម្អិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមថតអេក្រង់ ឬរក្សាទុកសំណៅចម្លងនៃ ៖
- ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានឯកជន ដែលត្រូវបានគេយកទៅចែករំលែក ឬបង្ហោះ
- ទម្រង់ព័ត៌មានរបស់អ្នកប្រើប្រាស់ ឬគណនីរបស់អ្នកដែលបានចែករំលែកព័ត៌មានរបស់អ្នក (ឧ. ឈ្មោះអ្នកប្រើប្រាស់)
- កាលបរិច្ឆេទ និងពេលវេលាដែលព័ត៌មានរបស់អ្នកត្រូវបានគេចែករំលែក ឬបង្ហោះ
- ឈ្មោះគេហទំព័រ ឬ អែប ដែលប្រើដើម្បីចែករំលែកព័ត៌មានរបស់អ្នក